សម្រាប់គម្រោងសាងសង់ផ្សារទំនើបដ៏ធំ AEON3 នឹងត្រូវបានធ្វើឡើងនៅលើផ្ទៃដីទំហំជាង១៧ហិកតា ស្ថិតនៅក្នុងក្បែរស្ពានថ្ម ជិតគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបទំនើប និងប្រណីតភាពរបស់បុរីប៉េងហួត ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីនៃរាជធានីភ្នំពេញ ។តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអភិវឌ្ឍផ្សារទំនើបបានលើកឡើងថា ផ្សារទំនើប AEON 3 នឹងត្រូវដាក់ឱ្យដំណើរការនៅឆ្នាំ២០២៣។គម្រោងផ្សារទំនើប AEON Mall 3 នឹងមានផ្ទៃក្រឡាសរុបរហូតដល់ទៅ ១៧៤,០០០ ម៉ែត្រការ៉េ ដែលធំជាងផលបូកផ្ទៃក្រឡាផ្សារទំនើប AEON 1 (៦៨០០០ ម៉ែត្រការ៉េ) និងផ្សារទំនើប AEON 2 ខណ្ឌសែនសុខ (១០០០០០ ម៉ែត្រការ៉េ)៕