ប្រជាពលរដ្ឋបានរាយការណ៍ថា នៅវេលាម៉ោង៣រសៀលខណៈកំពុងមានភ្លៀងធ្លាក់ស្រាប់តែឮសូរផ្ទុះអាវុធប្រមាណជាង៣០គ្រាប់ នៅចំណុចមុខស្នាក់ការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូររាំង តាមបណ្តោយផ្លូវជាតិលេខ៧៦ ក្នុងភូមិពូហ្សាម ឃុំសែនមនោរម្យ ។