រយៈពេលជិត 7ឆ្នាំ ដែលនៅឆ្ងាយពីពុកនិងម៉ែ....រយៈពេល7ឆ្នាំមកនេះខ្ញុំបានទទួលមេរៀនជាច្រើនពីរជីវិត វាមិនលំបាក ហើយក៏មិនស្រួល... ពុក ម៉ែ បងៀនមេរៀនពេញដោយអត្តន័យ ពេលខ្លះក៏លួចអន់ចិត្តហេតុអីខ្ញុំឯកការ ហេតុអីក៏ពិបាក ចេញឆ្ងាយពីរគ្រួសារតាំងពីរអាយុ 17ឆ្នាំត្រូវមករៀនវិទ្យាល័យនៅភ្នំពេញ រហូតចប់ទី12ត្រូវបន្តរៀននៅបាត់ដំបង .... រហូតដល់ពេលនេះទើបដឹងថាពួកគាត់ធ្វើគ្រប់យ៉ាងគឺដើម្បីយើង. មានមនុស្សច្រើនទៀតដែលលំបាកជាងយើង ហេតុអីយើងត្រូវចុះចាញ់.... ពេលយើងយំនឹកគាត់ ប្រហែលគាត់យំលើសយើង100ដង.... គាត់ថាកូនធំហើយ ដឹងហើយថាអ្វីល្អ អ្វីមិនល្អត្រូវរៀនសម្រេចចិត្តខ្លួនឯង កុំខឹងហើយយំដូចក្មេងទៀត ត្រូវចេះអត់ធ្មត់ជាងនេះ. ពេលខ្លះមានតែស្នាមញញឹមដែលដឹងពីអារម្មណ៍យើង...