សាកសពជនបរទេសម្នាក់ដែលដេកស្លាប់ស្អុយរលួយដៃជើងនិងពោះហើមប៉ោងដូចហុីងដែលទំនងជាស្លាប់ជាយូថ្ងៃហើយនោះត្រូវបានគេប្រទះឃើញដេកស្លាប់លើក្រែពូកក្នុងបន្ទប់ជួលលេខ១១៩នៅបឹកកាឡូមួយកន្លែង។ហេតុការណ៌បង្ក្ង្កការណ៌ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែខាងនិងដឹងដល់សមត្ថកិច្ចនេះបានកើតមានឡើងនៅម៉ោង១១.៣០នាទី.ថ្ងៃទី១៩ធ្នូនៅចំណុចបឹងកាឡូ COZY ( ខូហ្សី រីសត )ខាងលិចរង្វងមូលតោ២ប្រហែល៧០ម៉ែត្រក្រោយ ខារ៉ាអូរខេ សៀងហៃស្ថិតនៅក្រុម១២.ភូមិ៤.សង្កាត់៤.ក្រុង_ខេត្តព្រះសីហនុ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាសពជនរងគ្រោះពេលនេះសមត្ថកិច្ចមិនទាន់ស្គាល់ឈ្មោះនៅឡើយទេ ប៉ុន្តែបុរសរងគ្រោះត្រូវគេស្គាល់គាត់មានសញ្ជាតិកាណាដា អាយុប្រមាណ៧០ឆ្នាំ។ដោយឡែកម្ចាស់បឹងកាឡូមានឈ្មោះឈន.និរតីភេទស្រីអាយុ២៦ឆ្នាំ។សមត្ថកិច្ចបានឲ្យដឹងទៀតថាជនរងគ្រោះ(សព)បានមកស្នាក់នៅបឹងកាឡូខាងលើកាលពីថ្ងៃ២៩.១០.២០១៦។បច្ចុប្បន្នសាកសពបានរក្សាទុកនៅកន្លែងកើតហេតុដោយរងចាំសមត្ថកិច្ចបច្ចេកទេសវិទ្យាសាស្រ្តនិងពេទ្យជំនាញចុះត្រួតពិនិត្យធ្វើកោសល្យវិច័យតាមក្រោយ៕